អ្នកបើកបរ​ (Driver) សំរាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ភីអិលស៊ី

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 13​ ខែ​ មេសា ឆ្នាំ2017)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : បើកបរនិងដឹកជញ្ជូន
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 13​ ខែ​ មេសា ឆ្នាំ2017
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
ពិព៌ណនាអំពីការងារ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ជាគ្រឹះស្ថានគ្រីស្ទានបាន ចាប់បដិសន្ធិក្នុងឆ្នាំ1993 ក្នុងគោលបំណងរួមចំណែក ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចសហគមន៍ តាមរយៈការផ្តល់ លទ្ធភាពដល់ប្រជាជនក្រីក្រ ដែលសកម្មក្នុងផែ្នកសេដ្ឋកិច្ច ដើម្បីលើកកម្ពស់កម្រិត ជីវភាពរបស់ពួកគេតាមរយៈ សេវាកម្មផ្តល់ប្រាក់ឲ្យខ្ចី សេវាកម្មទទួលប្រាក់បញ្ញើសន្សំ សេវាកម្មផ្ទេរប្រាក់ក្នុងស្រុក និង សេវាកម្ម ATM&CDM ដែលប្រកបដោយជំនឿទុកចិត្ត និងមាននិរន្តរភាព។ ដើម្បីឆ្លើយតប នឹងការរីកចំរើនព្រមទាំង ការពង្រីកតំបន់ប្រតិបត្តិការបន្ថែម គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិក បំរើការងារក្នុងមុខតំណែង និងទីតាំងដូចខាងក្រោម៖

  • អ្នកបើកបរ​ (Driver) (ចំនួន១នាក់)
តួនាទីនិងការទទួលខុសត្រូវ
  • បើកបររថយន្តេរបស់ក្រេឌីតដោយស្មារតីប្រុងប្រយត័្ន​ និងការ ទទួល​ខុសត្រូវ​ខ្ពស់​ក្នុងការជូនថ្នាក់ដឹកនាំនិងភ្ញៀវ ព្រមទាំង បុគ្គលិកបំរើការ​នៅក្នុងការិយាល័យ​ទៅ​តាមគោលដៅនានា ដែលក្រេឌីតបានកំពុងប្រតិបត្តិការ
  • ត្រូវធ្វើឲ្យប្រាកដថា​រាល់ការបើកបរលើទ្រូងផ្លូវសាធារណៈ ត្រូវអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវតាមច្បាប់ចរាចរផ្លូវគោក នៃព្រះ រាជាណាចក្រកម្ពុជា
  • ត្រូវទទួលខុសត្រូវក្នុងការថែទាំរថយន្ត លាងសំអាត ត្រូវត្រួត​ពិនិត្យ​ ជា​ប្រចាំនូវប្រេងម៉ាស៊ីនរថយន្ត តំរងប្រេង សំបុក ខ្យល់ជៀសវាងការប្រើ​ហួស​ការកំ​ណត់​ដែលនាំឲ្យយានយន្ត ឆាប់ខូច និងភ្លើងស៊ីញ៉ូមុខ​ក្រោយ ភ្លើងបំភ្លឺ​របស់​រ​ថយន្ត ហ្រ្វាំង ស៊ីផ្លេ ត្រូវតែប្រើបានជានិច្ចនៅពេល​មាន​​តំរូវការប្រើ ប្រាស់។
  • ត្រូវរាយការណ៍ជូនប្រធានគ្រប់គ្រងជាបន្ទាន់ក្នុងករណីដែល
  • រថយន្តមានការ​ខូចខាត​ ឬក៏មានគ្រោះថ្នាក់ផ្សេងៗ។
  • ត្រូវសហការណ៍ជាមួយសន្តិសុខការិយាល័យក្នុងការចាក់
  • ប្រេងម៉ូតូសំរាប់ម៉ូតូ​ក្រេឌីតទាំងអស់ និងត្រូវជួយពិនិត្យមើល គ្រឿងសំខាន់ៗដូចជា ហ្រ្វាំងម៉ូតូ ស្ថានភាពម៉ាស៊ីន សំបក កង់ និងលក្ខណៈមួយចំនួនទៀត ដែលចាំបាច់សំរាប់ការធ្វើ ដំណើរបំពេញការងាររបស់បុគ្គលិក។
  • ត្រូវជួយធ្វើកិច្ចការការិយាល័យមួយចំនួនទៀតដូចជាការថតចំ​លងឯកសារ ការទិញសំភារៈផ្សេងៗ ការផ្ញើ និងទទួលឯក សារដែលផ្ញើឲ្យសាខានិងផ្ញើពីសាខាទៅតាមគោលដៅនានា។
  • បំពេញកិច្ចការងារផ្សេងៗទៀតតាមការចាត់តាំងរបស់ប្រធានគ្រប់គ្រងផ្ទាល់ និងថ្នាក់មានសមត្ថកិច្ចក្នុងក្របខណ្ឌភារៈកិច្ច​ការងាររបស់ក្រេឌីត។
តំរូវការការងារ
  • ត្រូវមានសញ្ញាប័ត្រប្រឡងជាប់មធ្យមសិក្សាទុតិយ
  • ភូមិ
  • ត្រូវគាំទ្រដោយឥតងាករេនូវទស្សនៈវិស័យ និង បេសកម្ម​របស់​ក្រេឌីត
  • ស្មោះត្រង់ មានប្រវត្តិរូបល្អ អាកប្បកិរិយាល្អ រួសរាយ រាក់ទាក់​​ តែ​មាន​លក្ខណៈហ្មត់ចត់ និងប្រាកដប្រជា
  • មានជំនាញក្នុងការបើកបរ និងមានប័ណ្ណបើកបរ សុពលភាព​ដែលចេញ​ដោយក្រសួងសាធាណៈការ
  • មានចំណេះដឹងចំពោះច្បាប់ចរាចរ និងផ្លាកសញ្ញា ចរាចរ
  • មានសមត្ថភាពក្នុងការជួសជុលរថយន្ត និងការថែរ ទាំរថយន្ត
  • ធ្លាប់មានបទពិសោធន៍ក្នុងមុខតំណែងយ៉ាងហោចណាស់ ០១ឆ្នាំ ជាមួយក្រុមហ៊ុន ឬអង្គការ។
  • មានចិត្តអត់ធ្មត់​ នឹងស្រលាញ់ការងារដែលគ្រឹះ ស្ថានប្រគល់ជូន
លក្ខខណ្ឌការងារ

ក្រេឌីតផ្តល់ជូនបុគ្គលិកពេញសិទិ្ធ នូវប្រាក់បៀវត្សដែល សមស្របតាមទីផ្សារការងារ បទពិសោធន៍ការងារ និងសក្តានុពលរបស់បេក្ខជន ក្រៅពីប្រាក់បៀវត្ស ក្រេឌីតមានអត្ថប្រយោជន៍ផ្សេងៗ ដូចជា៖

  • ប្រាក់រង្វាន់ប្រចាំខែ ប្រចាំឆ្នាំ
  • ប្រាក់ខែទី១៣
  • ប្រាក់បុណ្យភ្ជុំបិណ្ឌ
  • ការធានារ៉ាប់រងគ្រោះថ្នាក់ដល់ជីវិត២៤ម៉ោង
  • ប្រាក់សោធននិវត្តន៍ ឬប្រាក់ពេលលាឈប់ពីការងារ
  • ប្រាក់ចំណងដៃអាពាហ៍ពិពាហ៍
  • ផ្តល់ប្រាក់កម្ចីជូនបុគ្គលិក
  • ការឈប់សំរាកសាធារណៈអនុលោមតាមអនុក្រឹត្យ និង ការឈប់សំរាកអនុលោមតាមច្បាប់ការងារ។
  • ធ្វើការចំនួន៥ថ្ងៃក្នុងមួយសប្តាហ៍
  • ផ្តល់ឯកសណ្ឋានការងារ
  • ផ្តល់អាហារូបករណ៍សិក្សាជូនបុគ្គលិកតាមមុខតំណែង។
ព័ត៌មានសំរាប់ការដាក់ពាក្យ

របៀបដាក់ពាក្យៈ បេក្ខជនទាំងពីរភេទ ដែលមានចំណាប់អារម្មណ៍ សូមយកប្រវតិ្តរូប និងពាក្យសុំបំពេញការងារដោយ ភ្ជាប់មកជាមួយនូវសញ្ញាបត្រ និងព្រឹត្តបត្រពិន្ទុ១សន្លឹក (បញ្ជាក់ពីសាលាខេត្ត/រាជធានី) រូបថត(៤x៦)១សន្លឹក សៀវភៅ គ្រួសារថតចំលង១សន្លឹក និងលិខិតបញ្ជាក់ផ្សេងៗ ប្រសិនបើបេក្ខជន ធ្លាប់បំពេញការងារពីមុន។ បេក្ខជនអាចដាក់ពាក្យ នៅតាមការិយាយល័យសាខា នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកេ្រឌីត ដែលនៅជិតលោកអ្នក ឬផ្ញើរមកកាន់ Email ដែលមាននៅក្នុងពត៌មានលម្អិត (ពុំចាំបាច់ស្គេនឯកសារ ភ្ជាប់មកជាមួយប្រវតិ្តរូប និងពាក្យសុំបំពេញការងារនោះទេ)។

កាលបរិច្ឆេទឈប់ទទួលពាក្យៈ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ម៉ោង០៥:០០ល្ងាច។

ក្រេឌីតៈ ផ្តល់ឱកាសការងារស្មើគ្នាដល់បេក្ខជន បេក្ខនារី ដោយប្រកាន់ជំហរ អព្យាក្រឹត មិនលំអៀង មានតម្លាភាព មិនប្រកាន់រើសអើងភេទ ពណ៌សម្បុរ ពិការភាព សាសនា និន្នាការនយោបាយ និងស្ថានភាពអាពាហ៍ពិពាហ៍។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ភីអិលស៊ី
អុីម៉េល : sengheat_ngan@kredit.com.kh
sann_yip@kredit.com.kh (CC to this email)
អាស័យដ្ឋាន : #71, Street 163, Sangkat Toul Svay Prey I, Khan Chamkarmorn, Phnom Penh
Pursat Branch:, Street 5, Sathanny Village, Svay At, Krong Pursat, Pursat
Serey Sophorn Branch:, Kampong Svay Village, Kampong Svay Commune, Krong Serey Sophorn, Banteay Meanchey
គេហទំព័រ : http://www.kredit.com.kh

គ្រឹះស្ថាន មីក្រូ ហិរញ្ញវត្ថុ ក្រេឌីត ជាគ្រឹះស្ថាន គ្រីស្ទាន បានចាប់ បដិសន្ធិ ក្នុងឆ្នាំ 1993 ក្នុងគោល បំណង រួមចំណែក ក្នុងការអភិវឌ្ឍ សង្គម និងសេដ្ឋកិច្ច សហគមន៍ តាមរយៈ ការផ្តល់ លទ្ធភាព ដល់ ប្រជាជន ក្រីក្រ ដែលសកម្ម ក្នុងផែ្នក សេដ្ឋកិច្ច ដើម្បី លើកកម្ពស់ កម្រិត ជីវភាព របស់ ពួកគេ តាមរយៈ សេវាកម្មផ្តល់ប្រាក់ឲ្យខ្ចី សេវាកម្មទទួលប្រាក់បញ្ញើសន្សំ សេវាកម្មផ្ទេរប្រាក់ក្នុងស្រុក សេវាទូទាត់រហ័ស សេវាបើកប្រាក់បៀវត្សរ៍ និងសេវាកម្ម ATM&CDM ដែលប្រកប ដោយ ជំនឿ ទុកចិត្ត និងមាន និរន្តរភាព។

Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading